ការជ្រើសរើសជំនាញរៀនបន្តបន្ទាប់ពីចប់ថ្នាក់ទី ១២
តើខ្ញុំគួរជ្រើសរើសជំនាញអ្វី ដើម្បីរៀន? ខាងលើនេះ ជាសំណួរដែលប្អូនៗសិស្សានុសិស្សភាគច្រើនតែងចោទសួរខ្លួនឯង ក៏ដូចជាអ្នកដទៃ ។ ថ្ងៃនេះដែរ ខ្ញុំសូមលើកមកបង្ហាញជូននូវគំនិតយោបល់ខ្លះៗទាក់ទងនឹងការជ្រើសរើសជំនាញ ដែលមានដូចខាងក្រោម ៖ 1. រៀនអ្វីដែលខ្លួនស្រឡាញ់ ៖ បើយើងមិនស្រឡាញ់ជំនាញនោះទេ កុំចាំបាច់ទៅរៀននាំតែខាតពេលទេ ព្រោះថា បើយើងមិនស្រឡាញ់ ពេលរៀនយើងជួបឧបសគ្គនោះ យើងនឹងមិនតស៊ូពុះពារដោះស្រាយ គឺយើងរៀនដើម្បីតែរៀន ឬអាចនិយាយបានថា រៀនដើម្បីកំដរគេ ។ តែផ្ទុយទៅវិញ បើយើងពិតជាស្រឡាញ់ជំនាញនោះមែន យើងនឹងខិតខំប្រឹងប្រែង ចង់ចេះ ចង់ដឹងបន្ថែមអំពីជំនាញនោះទោះបីជាលំបាកខ្លះយ៉ាងណាក៏ដោយ ដែលជាហេតុធ្វើឱ្យការសិក្សារបស់យើងទទួលបានជោគជ័យពេលរៀនចប់ ។ ទាំងនេះមិនខុសពីការជ្រើសរើសគូស្រករទេ គឺបើយើងជ្រើសរើសនូវនរណាម្នាក់ ដែលយើងមិនស្រឡាញ់ ឬជ្រើសរើសតាមឪពុកម្តាយ នោះប្រាកដជាយើងគ្មានសុភមង្គលដែរ ។ 2. រៀនអ្វីដែលខ្លួនមានដុង ឬទេពកោសល្យពីធម្មជាតិ (ចូលចិត្តតាំងពីតូច) ៖ រៀនអ្វីដែលយើងមានដុងនោះនឹងជួយឱ្យការរៀនសូត្ររបស់យើងទទួលបានជោគជ័យយ៉ាងឆាប់រហ័ស រៀនឆាប់ចាំ ឆាប់ចេះ ។ 3. រៀនអ្វីដែលខ្លួនឯងអាចទៅរួច ៖ ឧទាហរណ៍ថា យើងចង់រៀនពេទ្យ តែបើយើងខ្សោយខាងគីមីវិទ្យា និ...